កក្រើកទៀតហើយ! ចាប់ខ្លួនជនសង្ស័យ១១នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន ក្នុងនោះមានតារាTikTok ដ៏ល្បីម្នាក់ …(មានវីដេអូ)

រាជធានីភ្នំពេញ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៩:២០នាទី កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅចំណុច អាគារឌឹប្រ៊ីដ បន្ទប់លេខ២២ ជាន់ទី១៩ ផ្លូវលេខ ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ (ប្រុស០៤នាក់ស្រី០៧នាក់)

វត្ថុតាងចាប់យកមាន:ក្រាមពណ៌សថ្លា០៥កញ្ចប់ ៨,២៣ក្រាម ម្ស៉ៅពណ៌ស០៤កញ្ចប់ ២,៦៩ក្រាម ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃ ២៩គ្រាប់ ១១,៥៤ក្រាម បច្ចុប្បន្នជនសង្ស័យចំនួន១១នាក់(ប្រុស០៤នាក់ស្រី០៧នាក់) បញ្ជូនមកការិយាល័យបទល្មើសគ្រឿងញៀនកសាងនីតិវិធី។

ប្រភពពី៖ ការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថផ្ទៃប្រទេស

Leave a Reply

Your email address will not be published. Required fields are marked *