អាយដលអ្នកណាខ្លះទៅ? តារាខ្មែរវ័យក្មេង ក្រោម២០ឆ្នាំ កំពុងទទួលបាន ប្រជាប្រិយភាពខ្លាំងពីហ្វេន

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាជាច្រើន បានបោះជើង ចូលក្នុងវិស័យសិល្បៈ ដោយអ្នកខ្លះ បានជ្រើសរើសយក តារាសម្តែង តារាចម្រៀង និង តារាបង្ហាញម៉ូតជាដើម ទៅតាមនិស្ស័យ និងទេពកោលស្យរបស់ខ្លួន។

ជាក់ស្តែង គេសង្កេតឃើញថា ក្នុងពេលបច្ចុប្បន្នមានតារាស្រីវ័យក្មេង ដែលអាយុក្រោម២០ឆ្នាំ បានប្រឡូកក្នុងវិស័យនេះ ហើយថែមទាំងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន និងក្នុងបណ្តាញសង្គមទៀតផង។

ជាពិសេស ពួកគេ ក៏មានសមត្ថភាពខ្ពស់ក្នុងការសម្តែង មិនចាញ់ តារារៀមច្បងនោះទេ បើទោះបីជាអាយុរបស់របស់ពួកគេ នៅក្មេងខ្ចីក៏ពិតមែន។ ក្នុងនោះ តារាទាំងអស់នោះ ក៏តែងលេចមុខ នៅក្នុងវីដេអូចម្រៀង ស្ពត និងខ្សែភាពយន្ត រឿងខ្លីផងដែរ៕

ចង់ដឹងថា ជាតារាណាខ្លះ តាមដានទាំងអស់គ្នា៖


ហ្វាយ៉ា


ជី ឈិងលីន


ពៅ ពិសី


ជូលី


គង់ ដារ៉ានី


ដាវ៉ាន់ ជន្នី


ឈូឈូ

Leave a Reply

Your email address will not be published. Required fields are marked *