មួយឆ្នាំខួបកំណើតម្តង! ពេជ្រ សោភា មានមនុស្សពិសេសទាំងនេះ មកSurprise យ៉ាងរំភើបក្នុងពេលតែមួយ! (មានវីដេអូ)

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំឃើញថា តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពអ្នកនាងពេជ្រ សោភា តែងតែទទួលបានការស្រលាញ់ និងភាពកក់ក្តៅយ៉ាងពេញលេញ ជាមួយនឹងមនុស្សនៅជុំវិញខ្លួន នៅក្នុងថ្ងៃកំណើតរបស់ខ្លួនជានិច្ច។

ដោយក្នុងនោះនាងទទួលបានការSurprise នំខេក និងជូនកាដូជាច្រើនមិនដែលខានមួយឆ្នាំនោះឡើយ។ ដោយឡែកសម្រាប់ឆ្នាំនេះវិញក៏មិនខុសពីឆ្នាំមុននោះទេ ដែលនាងបានទទួលនូវការស្រលាញ់ ពីមនុស្សជុំវិញខ្លួន បានធ្វើការSurprise នំខេក ទៅកាន់ផ្ទះនាងដោយផ្ទាល់តែម្តង។

តែអ្វីដែលកាន់តែពិសេសនោះគឺ នៅក្នុងឆ្នាំនេះ នាងត្រូវបាន ក្រុមគ្រួសារ មិត្តរួមការងារ ក៏ដូចជាមនុស្សពិសេសគឺលោកឆឹម សក្កដា បានធ្វើការយកនំខេក មកSurprise ដល់នាង ធ្វើឲ្យតារាស្រីរូបនេះមានចិត្តរំភើប និងរីករាយនៅក្នុងចិត្តយ៉ាងខ្លាំង ដែលបានជួបមនុស្សដែលនៅជុំវិញខ្លួន សុទ្ធតែល្អៗយ៉ាងដូច្នោះ។

ទន្ទឹមនឹងថ្ងៃដ៏ពិសេសរបស់នាង បានធ្វលឲ្យបណ្តាអ្នកគាំទ្រជាច្រើន បាននាំគ្នាចូលរួមជូនពរនាង នៅក្នុងថ្ងៃកំណើតគ្រប់គ្នាតាមរយៈការខមមិននៅលើបណ្តាញសង្គមជាច្រើននាក់តែម្តង៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

Leave a Reply

Your email address will not be published. Required fields are marked *