អតីត Miss Tiffany’s Universe 2018 ប្រលងជាប់ក្លាយជាគ្រូនៃសាកលវិទ្យាល័យ តែបែរជាត្រូវនិស្សិត……

ថៃ៖ តារាភេទី៣ កញ្ញា Worawalun Taweekarn គឺជាអតីត Miss Tiffany’s Universe 2018 ដែលជាប់ចំណាត់ថ្នាក់លេខ២ ដោយបច្ចុប្បន្នតារារូបនេះ ក៏ទើបតែប្រលងជាប់ក្លាយជាគ្រូបង្រៀននៃសាកលវិទ្យាល័យមួយផងដែរ។

កាលពីពេលថ្មីៗនេះ​ ខណៈដែលផេកសាកលវិទ្យាល័យមួយ បានប្រកាសដំណឹងពី ការបើកបង្ហាញវត្តមានរបស់តារាស្រី Worawalun Taweekarn ដោយត្រៀមនឹងក្លាយជាអ្នកគ្រួនៃសាលាមួយនោះ ក៏ស្រាប់តែមាននិសិ្សតជាច្រើន បានបង្ហោះជាសារ ពេញទាំងបណ្ដាញសង្គម ពីការប្រឆាំង មិនអនុញ្ញាតឲ្យតារារូបនេះ ចូលបង្រៀននៅក្នុងសាកលវិទ្យាល័យមួយនេះ ជាដាច់ខាត។

ដោយជាមួយគ្នានោះ មតិរិះគន់ភាគច្រើន បានវាយតម្លៃថា ក៏ព្រោះតែតារារូបនេះ ជាប្រុសដែលកែភេទជាមនុស្សស្រី គឺវាហាក់មិនសាកសមចំពោះកត្តិយសឈ្មោះជាអ្នកគ្រូបង្រៀនមួយរូបឡើយ ដោយក្នុងនោះ បែរជាប្រាប់ឲ្យរូបនាង ទៅធ្វើជាអ្នកលក់គ្រឿងសម្អាងផ្សេងៗប្រសើរជាង។

យ៉ាងណាមិញ ខាងសាកលវិទ្យាល័យ ក៏បានចេញមុខការពារសិទ្ធ និងនៅតែអនុញ្ញាត ឲ្យតារាភេទទី៣ កញ្ញា Worawalun Taweekarn នឹងចូលបង្ហាត់បង្រៀនដដែល ដោយផ្អែលទៅលើសមត្ថភាព និងការខិតខំប្រឹងប្រែង ដែលតារារូបនេះមានតែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *