កម្សាន្តមិនធម្មតា ខួបកំណើត​ឆ្នាំនេះ ថន លក្ខិណា ទទួល​កាដូ​ខ្សែក​ពេជ្រ​ដ៏​មានតម្លៃ !

​ខួបកំណើត​របស់ ថន លក្ខិណា ឆ្នាំ​ណា​ក៏​ទទួលបាន​កាដូ​ពិសេសៗ​ដែរ ដោយឡែក​សម្រាប់​ឆ្នាំនេះ​គឺ​នាង​ទទួលបាន​កាដូគ្រឿង​ពេជ្រ​មួយឈុត​យ៉ាង​ធំ​ដែលមាន​តម្លៃ​ថ្លៃ​មិនធម្មតា​ទេ ។​

​ទោះបីជា​កម្មវិធី​ខួបកំណើត​របស់ ថន លក្ខិណា រៀបចំ​ឡើងជា​លក្ខណៈសាមញ្ញ​ ប៉ុន្តែ​ពោរពេញ​ទៅដោយ​សុភមង្គល​ដែលមាន​ក្រុមគ្រួសារ​ និង ​មិត្តភក្តិ​ស្និទ្ធស្នាលចូលរួម ជាក់ស្តែង​តាមរយៈ​រូបភាព​ជាច្រើន​ដែល ថន លក្ខិណា បានបង្ហាញ​នេះ គឺ​នាង​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់ ។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាង​នេះគឺ ថន លក្ខិណា ទទួលបាន​កាដូ​គ្រឿង​ពេជ្រ​មួយឈុត ដែលមានខ្សែក​យ៉ាង​ធំ រួមជាមួយក្រវិល​មួយគូ រីឯ​តម្លៃ​វិញថ្លៃ​មិនធម្មតា​ទេ ។​

​មិនដឹងថា​ម្ចាស់​កាដូ​ពិសេស​ដែល​បាន​ជូន​ដល់ ថន លក្ខិណា គឺជា​នរណា​នោះទេ ហេតុអ្វី​ហ៊ាន​ជូន​កាដូ​យ៉ាង​ធំ​បែបនេះ​ដល់​នាង ? ស្របពេល​ដែល​ឃើញ ថន លក្ខិណា បង្ហាញ​ពី​សកម្មភាព ក៏ដូចជា​ទទួលបាន​កា​ដូ​គ្រឿង​ពេជ្រ​មួយឈុត​នេះ បានធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន​គិតថា គ្រឿង​ពេជ្រ​មួយឈុត​នេះ ជា​កាដូ​ពី​អ្នក​ពិសេស របស់​នាង​ហើយ ។ ទោះជា​យ៉ាងនេះ​ក្តី​មិន​ថា​មិត្តភក្តិ​ ឬ ​អ្នកគាំទ្រ​របស់ ថន លក្ខិណា សុទ្ធតែ​ជូនពរ​នាង​នៅក្នុង​ថ្ងៃកំណើត​គ្រប់ៗ​គ្នា ហើយ​អ្នក​ខ្លះទៀត​ថែមទាំងបាន​ជូនពរ​នាង​ឱ្យ​រៀបការ​ឆាប់ៗ​ខាងមុខ ៕

Leave a Reply

Your email address will not be published. Required fields are marked *