ដឹងការពិត! បុរសដែលស្លាប់ចោលគូដណ្តឹង មុនរៀបការ ក៏ធ្លាប់ជាតារាសម្តែង នៅក្នុងរឿងដ៏ល្បីមួយនេះ!

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនដែលបានតាមដានព័ត៌មាននៅក្នុងបណ្តាញសង្គម ច្បាស់ជាបានដឹងពីរឿងដ៏រន្ធត់ គ្រោះថ្នាក់ចរាចរន៍បុកស្លាប់ភ្លាមៗនៅនឹងកន្លែង ចោល គូដណ្តឹងយំសោកស្តាយយ៉ាងគួរឲ្យអាសូរបំផុត ក្រោយបុរសដែលស្លាប់រូបនេះឈ្មោះ ពៅ ពិសិដ្ឋ អាយុ២២ឆ្នាំរូបនេះ បានធ្វើដំណើរមកពីចែកធៀបមង្គលការរបស់ខ្លួន ដែលនឹងប្រព្រឹត្តឡើងឆាប់ៗនេះ។

ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនពិតជាមានការភ្ញាក់ផ្អើល និងអាណិតដល់ពួកគេជាខ្លាំង ដែលត្រូវបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួនត្រឹមមួយរយៈពេលដ៏ខ្លី។ មិនត្រឹមតែប៉ុណ្ណោះ មហាជនក៏បានចាប់អារម្មណ៍ទៅលើការថត Pre Wedding លាគ្នារបស់អ្នកទាំង២ ដែលមានការស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក។

ដំណឹងនេះមិនទាន់បានប៉ុន្មានផង ស្រាប់តែកាលពីពេលថ្មីៗនេះ ក៏មានបណ្តាញសង្គមផ្លូវការរបស់រឿងខ្មែរដ៏ល្បី « Jailbreak» បានបង្ហោះសារទាក់ទងនឹងបុរសដែលបានស្លាប់ ថាលោកគឺជាតួអង្គសម្តែងមួយរូបនៅក្នុងរឿងនេះ កាលពីប៉ុន្មានឆ្នាំមុន។

នៅក្នុងនោះផលិតកម្ម Kongchak Pictures បានរៀបរាប់យ៉ាងដូច្នោះថា៖« សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារលោក Seyha Nil ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗនេះ។ លោក Nil Seyha គឺជាតួអង្គសំដែងម្នាក់ក្នុងខ្សែភាពយន្ត Jailbreak ផងដែរ។ សូមវិញ្ញាណក្ខ័ន្ធរបស់លោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។

បន្ទាប់ពីបានឃើញបែបនេះ ទើបបានជ្រាបថាលោកក៏ជាអតីតតារាសម្តែងមួយរូបនៅក្នុងរឿងដ៏ល្បីមួយនេះដែរ ក៏ប៉ុន្តែជាអកុសលលោកបានស្លាប់ទៅបាត់ និងបន្សល់ទុកតែអនុស្សាវរីយ៍ ក៏ដូចជាស្នាដៃដែលធ្លាប់បានធ្វើប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ប្រភព៖ Khmerload

Leave a Reply

Your email address will not be published. Required fields are marked *