ក្តៅៗ! យាយក្រវីសក់ មកដល់ទឹកដីខ្មែរ មុននេះបន្តិច ជាមួយឈុតរ៉ូប យ៉ាងក្រហមឆើត

ភ្នំពេញ៖ តារាហ្វេសប៊ុកដ៏ល្បីឈ្មោះនៅប្រទេសថៃ Sitang Buathong បានសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញ ក្រោយគាត់បានបង្ហាញសកម្មភាពប្លែកៗ នៅលើបណ្តាញសង្គមដោយមានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់ រហូតមានឱកាសពិសេសទៅសម្តែងទៅកាន់ប្រទេសនានា។

នៅក្នុងនោះក៏មានប្រទេសកម្ពុជា ដែលជាការអញ្ជើញពី DJ និងតារាសម្តែងខ្មែររូបសង្ហាលោក Mike ដើម្បីមកសម្តែងជាមួយគ្នា ជាលើកដំបូងនៅក្នុងក្លឹបកម្សាន្តមួយផងដែរ។

ហើយមុននេះបន្តិច យាយក្រវីសក់ ក៏បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដែលជាការទន្ទឹងរង់ចាំពីបណ្តាអ្នកគាំទ្រជាច្រើន ដែលតែងតែតាមដាន វីដេអូLive របស់គាត់នៅលើបណ្តាញសង្គម។

ទន្ទឹមនឹងការមកប្រទេសខ្មែរជាលើកដំបូងនេះដែរ Sitang Buathong ដែលហៅថា​យាយក្រវីសក់ បានលេងខ្លួននៅក្នុងឈុតក្រហមស្រស់ យ៉ាងបែ្លកភ្នែក៕

រូបភាពពី៖Oudom

សូមទស្សនារូបភាពខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *