ទៅកាន់មនុស្សប្រុសលើលោក…បើមានប្រពន្ធហើយចង់មានស្រីទៀត កុំការល្អបំផុត ព្រោះ ៤ យ៉ាងនេះ

នារី​ដែល​រៀបការ​ហើយ​ ​បាន​ស្វាមី​ដែល​ស្មោះស្ម័គ្រ​មួយ ​និង ​មួយ​ ​គឺ​ទុកជា​សំណាង​របស់​នាង​ ​តែ​ស្ត្រី​ខ្លះ​រៀបការ​ហើយ​បែរជា​រងទឹកភ្នែក​ ​ព្រោះ​ស្វាមី​ក្បត់​មាន​ស្រី​ ​។​ ​ជា​សារ​ទៅកាន់​មនុស្ស​ប្រុស​ ​បើ​គ្មាន​បំណង​នឹង​ស្មោះ​នឹង​នារី​ណា​ ​កុំ​រៀបការ​ជាមួយ​នាង​ ​ព្រោះ​ហេតុផល​ទាំង​នេះ​ ​៖​ ​

១​.​ ​អ្នក​បំផ្លាញ​កិត្តិយស​ខ្លួនឯង​ ​និង​ ​គ្រួសារ​ ​

ឪពុកម្ដាយ​របស់​អ្នក​ ​គិតថា​អ្នកជា​កូន​ល្អ​ក្នុង​គ្រួសារ​ ​ហើយ​អាច​ក្លាយជា​ប្ដី​ល្អ​ ​ឪពុក​ល្អ​ ​ទើប​ពួកគាត់​ហ៊ាន​ចេញមុខ​ចូលស្ដី​ដណ្ដឹង​នារី​ម្នាក់​ឱ្យ​តាមបំណង​អ្នក​ ​។​ ​ឪពុកម្ដាយ​អ្នក​ ​បាន​យក​កិត្តិយស​ ​មុខមាត់​ ​ធានា​ជូន​អ្នក​ ​ដើម្បី​ខាង​ស្រី​យល់ព្រម​ ​។​ ​បើ​ក្រោយ​រៀបការ​ហើយ​អ្នក​ហ៊ាន​ក្បត់ចិត្ត​ប្រពន្ធ​ ​គឺ​ស្មើនឹង​បំផ្លាញ​កិត្តិយស​ឪពុកម្ដាយ​អ្នក​ដែរ​ ​ព្រោះ​ក្នុង​សង្គម​ខ្មែរ​គ្មាន​នរណា​ផ្ដល់​តម្លៃ​ដល់​មនុស្ស​ក្បត់​ទេ​ ​។​ ​

២​.​ ​អ្នក​បាន​ធ្វើ​ឱ្យ​នារី​ម្នាក់​ត្រូវ​គ្រាំចិត្ត​គ្មាន​ថ្ងៃ​ស្បើយ​ ​

​នារី​ម្នាក់​ដែល​យល់ព្រម​រៀបការ​ជាមួយ​អ្នក​ ​គឺ​នាង​ស្រឡាញ់​អ្នក​បំផុត​ហើយ​ ​ទើប​នាង​ជ្រើសរើស​យក​អ្នក​មក​រួម​ជីវិត​ជាមួយគ្នា​ ​។​ ​បើ​អ្នកក្បត់​នាង​ ​គឺ​បំផ្លាញ​នូវ​ក្ដី​ស្រឡាញ់​ ​ភាព​ស្មោះត្រង់​ដែល​នាង​ប្រគល់​ឱ្យ​អ្នក​ ​ហើយ​វា​ប្រហែលជា​ការ​ខូចចិត្ត​ខ្លាំង​បំផុត​ក្នុង​ជីវិត​របស់​នាង​ ​ដែល​នាង​មិនធ្លាប់​ជួបប្រទះ​ ​។​ ​

៣​.​ ​អ្នក​នឹង​ក្លាយជា​មនុស្ស​រសាត់អណ្ដែត​គ្មាន​គោលដៅ​ច្បាស់លាស់​ ​

​អ្នកចាំ​បានទេ​ ​?​ ​កាល​មិនទាន់​រៀបការ​ ​អ្នក​បាន​សន្យា​ជាមួយ​នាង​ថា​ ​នឹង​កាន់ដៃគ្នា​ ​កសាង​អនាគត​រួមគ្នា​ ​។​ ​ចុះបើ​អ្នកមាន​អ្នក​ផ្សេងទៀត​ ​នោះ​អ្នក​នឹង​ត្រូវ​បែងចែក​ការ​ស្រឡាញ់​ ​បែងចែក​លុយកាក់​ ​ហើយ​អ្នក​នឹង​រត់​ទៅ​នេះ​ ​រត់​ទៅ​នោះ​ផង​ ​លែង​មាន​គោលជំហរ​ច្បាស់លាស់​ ​។​ ​បើ​ថ្ងៃមួយ​ប្រពន្ធ​អ្នកដឹង​រឿង​ ​ហើយ​នាង​ទ្រាំមិនបាន​ ​រហូត​លែងលះ​ ​តើ​អនាគត​គ្រួសារ​ ​អនាគត​កូន​អ្នក​នឹង​ទៅជា​បែប​ណា​ ​?​ ​

៤​.​ ​អ្នក​នឹង​ក្លាយជា​មនុស្ស​បាត់បង់​តម្លៃ​នៅ​គ្រប់​ទីកន្លែង​ ​

បើ​រឿង​អ្នក​ផិតក្បត់​ប្រពន្ធ​ ​បែក​សាញ​ពេញ​សង្គម​ ​នោះ​អ្នក​នឹង​ពិបាក​នឹង​ចូលចំណោម​បំផុត​ ​។​ ​អ្នក​នឹង​ខ្មាស​មិត្តភក្ដិ​ដែលគេ​មាន​សុភមង្គល​ជាមួយ​ប្ដី​ប្រពន្ធ​គេ​ ​អ្នក​នឹង​ពិបាកទៅ​ចូលរួម​កម្ម​វិ​ធី​ផ្សេង​ៗ​ ​កន្លែង​ការងារ​អ្នក​ក៏​គេ​លែង​សូវ​គោរព​ផ្ដល់​តម្លៃ​ ​។​ ​អ្នក​នឹង​ក្លាយជា​មនុស្សម្នាក់​ ​ដែល​សង្គម​ស្អប់ខ្ពើម​ ​។​ ​

​កុំ​យកលេស​ថា​ ​គ្មាន​អ្នកណា​ល្អ​ជាង​ប្រពន្ធ​ ​ហើយ​ស្រី​ក្រៅ​គ្រាន់តែ​ជា​មនុស្ស​កំដរ​ ​ព្រោះ​វា​ជា​ការ​ដោះ​សារ​ដើម្បី​បន្លប់​នូវ​ភាព​អាត្មានិយម​របស់​អ្នក​ប៉ុណ្ណោះ​ ​ព្រោះ​បើ​អ្នក​ពិតជា​ស្រឡាញ់​ប្រពន្ធ​ពិត​ ​អ្នក​មិន​ហ៊ាន​បំផ្លាញ​បេះដូង​នាង​ទេ​ ​អ្នក​មិន​អាច​ប្រព្រឹត្តិ​រឿង​នោះ​បាន​ដាច់ខាត​ ​៕​

អត្ថបទដោយ​៖ Chanreth

Leave a Reply

Your email address will not be published. Required fields are marked *