តាមពិតចឹងសោះ! ឱក សុគន្ធកញ្ញា ស្រស់ស្អាតស្ទើគ្រប់ពេលតាមពិត………

ភ្នំពេញ៖ អ្នកនាង ឪក សុគន្ធ កញ្ញា ថ្វីត្បិតពរពោះជិតគ្រប់ខែហើយក៏ដោយប៉ុន្តែរូបនាងនៅតែលេចធ្លោខ្លាំងជាមួយនិងសម្រស់ដ៏ស្រស់សោភារបស់នាង ជាពិសេសនៅក្នុងកម្មពិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក X Factor Cambodia វគ្គផ្តាច់ព្រ័ត្រកន្លងទៅនេះ។

តាមពិតនៅពីក្រោយភាពស្រស់ស្អាតរបស់កំពូលតារាស្រីរូបនេះ គឺជាស្នាដៃផាត់មុខ និងធ្វើសក់ ដែលជាអ្នកតែងខ្លួនឲ្យនាងស្ទើគ្រប់វគ្គតែងតែស្អាតខ្លាំងគួរឲ្យសរសើរ។ ជាមួយគ្នានេះដែល អ្នកតុបតែងខ្លួនជូននាងក៏បានធ្វើការបង្ហាញមុខ និងបញ្ចេញអារម្មណ៍ពិតរបស់ខ្លួន ក្រោយបានធ្វើការតុបតែងខ្លួន ជូនកំពូលតារារូបនេះ។ដោយក្នុងនោះ លោកក៏បានធ្វើការរៀបរាប់ថា៖

«ពីមុនអោយតែបានថតជាមួយបងស្រីAok Sokunkanha – ឱក សុគន្ធកញ្ញា មួយប៉ុស្តិ៍ក៏អស់ចិត្តដែរ និយាយមែនណា តែការខំប្រឹងនិងស្មោះត្រង់នឹងការងារ ធ្វើអោយខ្ញុំបាន ធ្វើការផាត់មុខជូនបង ពិតជារំភើបនឹងអរគុណ បងស្រីខ្លាំងណាស់ ដែលផ្តល់តំលៃអោយប្អូន និងក្រុមការងារ បេសកម្ម ផាត់មុខ និង ធ្វើសក់ជូនបងស្រី បញ្ចប់ដោយជោគជ័យ និងអរគុណដល់ហ្វេនៗ បងបង មិត្តភក្តិដែលតែងតែសរសើរ លើកទឹកចិត្តមកលើក្រុមការងារខ្ញុំបាទ»។
ជាមួយគ្នានេះដែរ បណ្តាហ្វេនជាច្រើនពិតជាពេញចិត្តចំពោះស្នាដៃរបស់ពួកគេ ដែលការតែងខ្លួន​មិនថាផាត់មុខ និងធ្វើសក់ គឺតែងតែស្អាតប្លែកស្ទើរតែគ្រប់ពេលបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *